Khmer
គ្រាប់នៃការអធិស្ឋាន
នៅ Amsterdam Rijksmuseum មានបុគ្គលម្នាក់បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍លើវត្ថុបុរាណមួយនាមជ្ឈិមសម័យ ជាគ្រាប់មួយបែងចែកជាពីរផ្នែក ធ្វើ ពី ឈើ ត្នោត។ ផ្នែកទាំងពីរត្រូវបានកាត់ចេញយ៉ាងម៉ត់ចត់ ដើម្បីឆ្លាក់រូបភាពគ្រប់ប្រភេទ ដូចជាការប្រសូត និងការឆ្កាងរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត ដែលយើងអាចមើលឃើញយ៉ាងច្បាស់ និង អាចដាក់ក្នុងទូតូចមួយ។ វត្ថុ ទាំងមូល ត្រូវ បាន លាក់ ទុក ក្នុង គ្រាប់ ស្ពាន់ ហើយ ទី បំផុត ត្រូវ បាន គេ ដាក់ ក្នុង ថង់ ស្បែក ដែលជាគ្រាប់សំរាប់ធ្វើការអធិស្ឋាននេះ។ ជាក់ស្ដែងគ្រាប់នេះត្រូវបានបង្កើតឡើង យកដាក់តាមខ្លួនរាល់ពេលដែលធ្វើដំណើរ។
ជាច្រើនឆ្នាំក្រោយមក ខ្ញុំបានចាប់ផ្តើមសាកល្បងជីវិតថ្មី ដែលបានប្រើប្រាស់គ្រាប់នេះសំរាប់ការអធិស្ឋាន។ បច្ចុប្បន្ននេះវាមានរាងសំប៉ែត និង ចំហ ប៉ុន្តែអ្នកអាចសរសេរពាក្យអធិស្ឋានរបស់អ្នកដោយគ្រាន់តែប្រើឈ្មោះ, កាលបរិច្ឆេទ, និមិត្តសញ្ញា។ល។ ដោយសារគ្រាប់ នោះងាយស្រួលក្នុងការដាក់តាមខ្លួន យើង អាច យក ការគ្រាប់នេះទៅជាប្រចាំដើម្បីធ្វើការ អធិស្ឋាន។ នៅពេលដែលការអធិស្ឋានរបស់អ្នកត្រូវបានឆ្លើយតប ឬអ្នកមានអារម្មណ៍ថាវាដល់ពេលដែលត្រូវដកចេញនូវអ្វីដែលយើងបានធ្វើការអធិស្ឋាននោះ អ្នកអាចលុបវាដោយប្រើក្រដាសខ្សាច់ ហើយគ្រាប់សំរាប់ការអធិស្ឋាននឹងមានកន្លែងសម្រាប់អ្វី ថ្មីផ្សេងទៀត។
Nog controleren
Deze tekst wordt nog nagekeken door iemand die de taal leest.